ក្រុមហ៊ុន​ តេង​ឡាយ​​គ្រុប គឺជា​ក្រុមហ៊ុន​អាហរ័ណ នីហរ័ណ​ និងដឹកជញ្ជូន​នាំមុខ​គេ​នៅប្រទេស​កម្ពុជា។ យើង​បាន​កសាង​បណ្ដាញ​ភ្នាក់​ងារបញ្ជូនទំនិញ​អន្តរជាតិ ដែល​អនុញ្ញាតឲ្យ​យើង​អាច​ផ្គត់​ផ្គង់​​សេវា​ដឹកជញ្ជូន​ក្នុង​ស្រុក និង​អន្តរជាតិ នីតិវិធីបញ្ចេញទំនិញពីគយ និងសេវាជើងសារគយ ការដឹកជញ្ជូន​តាមផ្លូវ​អាកាស ឬការដឹកជញ្ជូន​តាមផ្លូវសមុទ្រ ការគ្រប់​គ្រង​ភ័ស្តុភារ និង​​ឃ្លាំង សេវាកម្មដឹកជញ្ជូនទំនិញ គម្រោងខ្នាតតូច និង​ធំ​ ទៅកាន់​តំបន់​ភូមិសាស្រ្ត​​ជាច្រើន​នៅលើពិភពលោកអស់ រយៈពេល​​ជាច្រើន​ឆ្នាំមកហើយ។ មិនថាក្រុមហ៊ុនរបស់​អ្នក​មាន​ទំហំធំ ឬតូចក៏ដោយ​ យើងអាច​ផ្ដល់​ជូន​អ្នក​នូវ​ដំណោះ​ស្រាយ​ដ៏មាន​ប្រសិទ្ធភាព​​បំផុត និង​សេវាគួរជា​ទី​ទុកចិត្ត​បំផុត​​ក្នុង​តម្លៃ​ប្រកួតប្រជែង​បំផុត។​

ដោយមានអាយុកាល​ជាង 20 ឆ្នាំ បច្ចុប្បន្ន​ក្រុមហ៊ុន​ តេង​ឡាយ​​គ្រុប បាន​ក្លាយ​​ជាក្រុមហ៊ុន​រួមបញ្ចូលគ្នាដ៏ធំមួយដែលក្នុងនោះរួម​មាន​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សេវា​ចំនួនបី ដូចជា ក្រុមហ៊ុនតេង​ឡាយ​អាហរ័ណនីហរ័ណ​និងដឹកជញ្ជូន ក្រុមហ៊ុនតេង​ឡាយ​​​អេនជីនារីង និង ក្រុមហ៊ុនផែស្ងួតតេង​ឡាយ ដែលមាន​មូលដ្ឋាន​នៅទី​ក្រុង​ភ្នំពេញ។ ក្រុមហ៊ុន​ទាំង​នេះ​ត្រូវ​បាន​បង្កើត​ឡើងស្រប​ទៅ​តាម​ជំនាញ និង​បទពិសោធន៍​ប្រតិបត្តិការ ដើម្បីផ្ដល់ជូននូវ​សេវាគុណភាពខ្ពស់បំផុតដល់​អតិថិជន។ បច្ចុប្បន្ន​ ក្រុមហ៊ុន តេង​ឡាយ​​គ្រុប មាន​បុគ្គលិក​ប្រហែល​ 1 000 នាក់​នៅទូទាំង​ប្រទេស។

អភិវឌ្ឍ​​ផ្នែកអាជីវកម្មនីមួយៗឲ្យ​រីកចម្រើនបំផុត ក៏ដូចជា​​ជួយ​អតិថិជន​ និងដៃគូ​របស់​យើង​ឲ្យ​មានការ​រីកចម្រើន​​នៅក្នុង​ទីផ្សារ​កម្ពុជា។

  • ជាដៃគូ​ផ្ដល់សេវាជើងសារគយ​ធំជាងគេនៅក្នុងព្រះរាជាណាចក្រ​កម្ពុជា
  • ប្រតិបត្តិការ​ផែស្ងួត​មាន​ប្រសិទ្ធភាព​បំផុត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា
  • ផ្គត់​ផ្គង់​ដំណោះស្រាយ​ល្អបំផុត​សម្រាប់​តម្រូវការកែច្នៃកុងតឺន័រ
  • ធ្វើ​ជាអ្នកនាំមុខ​ខាង​ផ្នែក​ដំណោះ​ស្រាយ​​ឃ្លាំង​ឧស្សាហកម្ម​។

សេវារបស់​យើង

យើង​ដឹងថាការ​​ផ្ដល់​សេវាអតិថិជនគុណភាព​ខ្ពស់ និងការ​​ផ្ដល់អាទិភាព​ និងការ​​​យកចិត្តទុកដាក់​​ខ្ពស់ចំពោះ​​អតិថិជន​គ្រប់រូប​​ គឺជាប្រការសំខាន់​បំផុត​។ លោកអ្នក​អាច អញ្ចើញមកកាន់ក្រុមហ៊ុន​​ តេង​ឡាយ​​ ដើម្បីប្រើប្រាស់សេវា​​ពេញលេញនៅកន្លែងតែមួយដែល​រួមមានសេវា​ដូចជា ការដឹកជញ្ជូន​តាម​សមុទ្រ និង​អាកាស ការ​បញ្ចេញទំនិញ​ពីគយ និង​សេវាជើងសារគយ ការ​ដឹកជញ្ជូនតាមផ្លូវគោលក្នុង​ស្រុក និង​ការ​ដឹកជញ្ជូន​តាម​ផ្លូវដែក​ ទីលាន​កុងតឺន័រ​ចំហ ស្ថានីយ៍សម្រាប់​កុងតឺន័រដឹកជញ្ជូន ​និងសម្រាប់ស្តុកកុងតឺន័រទំនេរ ការ​គ្រប់​គ្រង​ការ​បញ្ចូលទំនិញ​ក្នុង​ឃ្លាំង និង​ខ្សែសង្វាក់​ផ្គត់​ផ្គង់​ និង​ការ​ត្រួតពិនិត្យ​បញ្ជីសារពើភ័ណ្ឌស្តុក។

ទទួលតារាងតំលៃនៅទីនេះ

ស្នើសុំតារាងតំលៃ

ក្រុមហ៊ុន

ក្រុមហ៊ុន​ តេង​ឡាយ​​គ្រុបបាន​ក្លាយ​​ជាក្រុមហ៊ុន​រួមបញ្ចូលគ្នាដ៏ធំមួយដែលក្នុងនោះរួម​មាន​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សេវា​ចំនួនប្រាំ ដូចជា ក្រុមហ៊ុនតេង​ឡាយ​អាហរ័ណនីហរ័ណ​និងដឹកជញ្ជូន ក្រុមហ៊ុនតេង​​​​ត្រេនស្ព័រថេសិន ក្រុមហ៊ុនតេង​ឡាយ​​​អេនជីនារីងនិង ក្រុមហ៊ុនផែស្ងួតតេង​ឡាយ ។

អតិថិជន និង ដៃគូ

ក្រុមហ៊ុនតេងឡាយគ្រុប​​​​​ មានអតិថិជន​​និងដៃគូជាង ៣០០+ ដែលកំពុងសហការជាមួយយើង នាពេលបច្ចុប្បន្ន។​​ យើងប្តេជ្ញាចិត្តក្នុងការផ្គត់ផ្គង់សេវាអតិថិជនគុណភាពខ្ពស់ និងជួយពួកគាត់អោយមានការរីកចម្រើនលូតលាស់ជាមួយគ្នាក្នុងទីផ្សារកម្ពុជា។

Business Hour

ម៉ោងធ្វើការ

+855 23 222 226

ខ្សែទូរស័ព្ទបន្ទាន់: +855 15 577 688

មតិយោបល់របស់អតិថិជន: +855 15 917 688

info@tenglaygroup.com


ច័ន្ទ-សុក្រ 8:00 AM - 5:30 PM

សៅរ៍ 8:00 AM - 12:00 PM